khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើចូលរួមពិធីប្រគល់សម្ភារៈ និងថវិកា របស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តាមរយ:ឯកឧត្តម ម៉ែន វុទ្ធី ទីប្រឹក្សាផ្ទាល់របស់សម្ដេច ជូនដល់គ្រប់គ្រួសារប្រជាពលរដ្ឋ
     
    ចែករំលែក ៖

    ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ នៅសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងជាសមាជិកគណ:កម្មការទី៧ នៃព្រឹទ្ធសភា រួមជាមួយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាស្រុក អភិបាលស្រុកជលគិរី និង ក្រុមប្រឹក្សាឃុំទាំង៥ របស់ស្រុក សរុប៧៨នាក់ បានអញ្ជើចូលរួមពិធីប្រគល់សម្ភារៈ និងថវិកា របស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តាមរយ: ឯកឧត្តម ម៉ែន វុទ្ធី ទីប្រឹក្សាផ្ទាល់របស់សម្ដេច ជូនដល់គ្រប់គ្រួសារប្រជា ពលរដ្ឋទូទាំងស្រុក ព្រមទាំងពិភាក្សាការរៀបចំផែនការសកម្មភាពអាទិភាពក្នុងការចុះជួបគ្រួសារប្រជាពលរដ្ឋ គ្រប់ភូមិទូទាំងស្រុក ដើម្បីបំរើឱ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដំណើការដោយរលូន និងទទួលបានលទ្ធផលល្អ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត